ផ្សព្វផ្សាយអនុសាសន៍កែទំរង់យោធារបស់សម្ដេចតេជោនៅយោធភូមិភាគ៥


លោកនាយក​ឧត្ដមសេនីយ៍​នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិបាននាំយកអនុសាសន៍របស់សម្ដេចអគ្គមហា​​សេនាបតីតេជោ ហ៊ុន សែន

នាយករដ្ឋមន្ដ្រី (អនុសាសន៍ក្នុងពិធីបូកសរុបការងារក្រសួងការពារជាតិឆ្នាំ២០០៥-២០០៩ និងលើកទិសដៅ២០១០ ថ្ងៃទី២៤ មករា ឆ្នាំ២០១០)

ទៅផ្សព្វផ្សាយនៅទីបញ្ជាការដ្ឋានយោធភូមិភាគ៥ ក្រុងបាត់ដំបងកាលពីព្រឹកថ្ងៃទី២២ កុម្ភៈ ក្នុងយុទ្ធនាការកែទំរង់យោធានិងលុបបំបាត់មន្ដ្រីអនុវត្ដ

មិនល្អ


អញ្ជើញ​ចូលរួម​ក្នុង​ឱកាស​នោះមាន លោក​ឧត្ដមសេនីយ៍ត្រី​ឯក សំ​អូន មេ​បញ្ជាការ​រង និង​ជា​សេនាធិការ​នៃ​បញ្ជាការដ្ឋាន យោធភូមិ​ភាគ​៥

នាយទាហាន ពល​ទាហាន ព្រមទាំង​នាយការិយាល័យ​ចំណុះ​យោធភូមិ ៥​ទាំងអស់

លោកនាយឧត្ដមសេនីយ៍​នាង ផាត បានលើក​ឡើង​តាម​អនុសាសន៍​សម្ដេច​តេ​ជោថាមន្ដ្រី​កង​យោធពលខេមរភូមិន្ទ​ទាំងអស់ត្រូវ​តែ​មាន​ស្មារតី​

ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ភារកិច្ច​របស់​ខ្លួន ចូលរួម​ទប់ស្កាត់​បទល្មើស សីលធម៌ ថ្លៃថ្នូរ មិន​រួម​ដៃ​ជាមួយ​ឈ្មួញ​ទុច្ចរិត និងទៅ​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​

ស្លូតត្រង់ឡើយ។