បុរសជនជាតិបារាំងហែលទឹកគាំងបេះដូងស្លាប់នៅឆ្នេរសមុទ្រកោះរុងសន្លឹម

បុរស​ជនជាតិ​បារាំង​ម្នាក់​ឈ្មោះ ANIZIN IDNOND អាយុ៦៥ឆ្នាំបានគាំងបេះដូងស្លាប់ ខណៈពេលកំពុងហែលទឹកចេញពីទូកមួយទៅកាន់មាត់ច្រាំង

នៃឆ្នេរសមុទ្រកោះរុងសន្លឹម ក្រុងព្រះសីហនុ ទីដែលរូបគាត់មានបំណងទៅកំសាន្ដលំហែកាយកាលពីវេលាម៉ោងនិង១៥នាទីល្ងាច ថ្ងៃទី ២០កុម្ភៈ។

សមត្ថកិច្ចបានឱ្យដឹងថាបុរសជនជាតិបារាំងម្នាក់នេះ បានទៅកំសាន្ដលេងនៅលើឆ្នេរហាវ៉ៃ រួចហើយបានជួលទូកម៉ាស៊ីនមួ​​យគ្រឿងឱ្យគេចម្លងទៅ

លេងលើឆ្នេរកោះរុងសន្លឹម លុះពេលជិតដល់ច្រាំងទៅហើយ បុរសជនបរទេសម្នាក់នេះបានឱ្យអ្នកបញ្ជាទូកឈប់សំចត ដោយទុកឱ្យគាត់ (ANIZIN)

ហែលទឹកទៅកាន់ច្រាំង ព្រោះគាត់ចូលចិត្ដហែលទឹក ពេលនោះហត់ពេកក៏គាំងបេះដូងស្លាប់តែម្ដង។ មុនពេលស្លាប់ បុរសឈ្មោះ ANIZIN IDNOND

ជាអ្នកទេសចរណ៍បានចូលស្នាក់នៅផ្ទះសំណាក់មួយឈ្មោះសាន់ស៊ី បន្ទប់លេខ១៩ ក្រុងព្រះសីហនុ។