អង្គការចំនួន១២មានគំរោងដង្ហែរូបតុក្កតាយក្សក្នុងក្រុងទេសចរណ៍...បំណងបំផុសគំនិតឱ្យមានការស្រលាញ់បរិស្ថាន សត្វព្រៃ និងវប្បធម៌


អង្គការ​ចំនួន​១២​ជា​សមាជិក​ គំរោងតុក្កតា​យក្ស គ្រោង​នឹង​ដង្ហែ​ជា​ក្បួន​នៅ​តាមដងផ្លូវ​ក្នុង​ក្រុង​ទេសចរណ៍​សៀមរាប ដោយមាន​កុមារ​ប្រមាណ​ជាង​៤០០​

នាក់ចូលរួម ដើម្បី​ធ្វើ​យុទ្ធនាការ​មួយ​បំផុសគំនិត​ឱ្យ​មានការ​ស្រលាញ់​បរិស្ថាន សត្វព្រៃ និង​វប្បធម៌ នៅ​ក្នុង​ប្រទេស​កម្ពុជា ។

ការ​ដង្ហែ​ក្បួន​នេះ​នឹង​ធ្វើ​ឡើង​នៅ​វេលាម៉ោង​១៩​យប់​ថ្ងៃ​ទី​២៧ កុម្ភៈ ឆ្នាំ​២០១០ ខាង​មុខ ដោយ​មាន​ដង្ហែ​រូប​សត្វ​ព្រៃធំ​ៗ​ជាច្រើន​ប្រភេទ​      ដូច​ជា​

សត្វ​ក្ងោក សត្វ​មេអំបៅ គ្រុឌ ហើយនឹង​មាន​រូប​អធិរាជ​សំលេង​មាស ស៊ី​ន ស៊ី​សា​មុត និង​ទេពធីតា​សំលេង​លោមចិត្ដ​កោះ ​        អន្លង់​ស្នេហ៍ រស់ សេរី​

សុទ្ធា ជា​អ្នកចំរៀង​ដ៏​ល្បីល្បាញ​របស់​ប្រទេស​កម្ពុជា​ កាលពី​សង្គមរាស្ដ្រនិយម ហើយ​អ្នកចំរៀង​ទាំងពីរ​រូប​             នេះ​តែងតែបាន​ច្រៀង​រៀបរាប់​ជា​

ច្រើន ពី​ព្រៃ​ព្រឹក្សា ធម្មជាតិ វប្បធម៌ និង​ជីវិត​សត្វ ព្រៃ​ផង​ដែរ ។